loading...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅវេលាមុននេះ នាថ្ងៃទី២៩
សីហា ២០១៦ មានករណីគ្រោះថ្នាក់ចរចរណ៍ដ៏គួរឱ្យរន្ធត់បំផុត
រវាងរថយន្ត២គ្រឿងបុកគ្នាទាំងកំរោលខ្ទេចទាំងសងខាង
និងមនុស្សបានខ្ទាតចេញឡើងរប៉ាត់រប៉ាយជាច្រើននាក់
ដែលហេតុការណ៍នេះកើតឡើងត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៥
ក្នុងទឹកដីខេត្តបាត់ដំបង ។ទោះបីជាយ៉ាងណា ជំហានដំបូង គេមិនទាន់ដឹងពីមូលហេតុដែលបុកគ្នានេះទេ ។ ចំណែកឯចំនួនអ្នកស្លាប់៩នាក់ មានប្រុស៤នាក់ (ស្រី៥នាក់) និងរបួសធ្ងន់៤នាក់ ប្រុសម្នាក់ (ស្រី៣នាក់) នេះបើតាមការអោយដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ខណៈសមត្ថកិច្ចចុះពិនិត្យ និងបញ្ចៀសការកកស្ទះចរាចរណ៍ ៕



loading...



loading...
credit: kohsantepheapdaily
EmoticonEmoticon