loading...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា
ក្មេងស្រីម្នាក់ត្រូវរថយន្តបុកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម
កាលពីវេលាម៉ោង១២ និង២៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦
នៅកណ្ដាលផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិចំបក់ ឃុំជ្រៃសីមា
ស្រុកសំពៅលូន ខេត្តបាត់ដំបង ។សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-6182 បើកយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែក្មេងស្រីរងគ្រោះបានរត់ឆ្លងផ្លូវពីកើតទៅលិចក៏ត្រូវ រថយន្តនោះបុកចំយ៉ាងពេញទំហឹងបណ្ដាលឲ្យក្មេងស្រីរងគ្រោះប៉ើង ប្រមាណ១០ម៉ែត្រស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មក្រោមសម្រែក ស្រែកទ្រហោយំពីសំណាក់ជីដូន ព្រោះឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅធ្វើការនៅប្រទេសថៃអស់ ។
ក្រោយពេលកើតហេតុ ភ្លាមរថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលតែម្តង ៕



loading...


loading...
credit: kohsantepheapdaily
EmoticonEmoticon