ដំឡូងអាច​ព្យាបាល​ស្នាម​អុជខ្មៅ បន្ទាប់ពី​ប្រើបាន​ប៉ុន្មា​ន​វិនាទី

ផល​ប៉ះពាល់​នៃពន្លឺ​ព្រះអាទិត្យ ​អាច​បង្ក​ឱ្យមាន​ផល​វិជ្ជមាន​ជា​ច្រើន​ដល់​ស្បែក ហើយ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​តែងតែ​កើត​មាន​ខ្លាំង​ជាងគេ គឺស្នាម​អុចខ្មៅ។

ដំឡូងអាច​ព្យាបាល​ស្នាម​អុជខ្មៅ បន្ទាប់ពី​ប្រើបាន​ប៉ុន្មា​ន​វិនាទី


ជំហ៊ានដំបូងអ្នកត្រូវដឹងថា ត្រូវតែផ្តល់​សំណើម​ដល់​ស្បែក​គ្រប់​ពេល​ដែល​​ប៉ះពាល់​នឹង​ពន្លឺ​ ព្រះអាទិត្យ ដោយ​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​ជានិច្ច ដើម្បី​ការពារ​ខ្លួន​អ្នក​ពីកាំរស្មី UV ។

ប៉ុន្តែប្រសិន​បើអ្នក​មាន​បញ្ហារួច​ទៅ​ហើយ អ្នក​អាចធ្វើ​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ដំឡូង​ធម្មជាតិ​ (ដំឡូង​បារាំង)។ ដំឡូង​នេះ មិន​ត្រឹម​តែអាច​កម្ចាត់​ស្នាម​អុជខ្មៅ​នោះទេ វាថែម​ទាំង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន៖
- កាត់បន្ថយ​ការកើត​មុន
- ប្រឆាំង​នឹងភាពចាស់
- ការបន្ថយ​ការរលាក
- កម្ចាត់​ស្បែកខ្មៅស្រអាប់
- ព្យាបាល​ថង់ដក​ក្រោម​ភ្នែក
- ផ្តល់​សំណើម​ដល់ស្បែក និងចិញ្ចឹម​ស្បែក

របៀប​ផ្សំ​៖
ដំឡូង និងទឹក្រូចឆ្មា៖ ចម្រាញ់ ​យក​ទឹក​ដំឡូង(១មើម) និង​ទឹក​ក្រូចឆ្មា​មួយ​ចំហៀង។ អនុវត្ត​នៅលើ​ផ្ទៃមុខ​របស់អ្នក ហើយ​ទុក​ចោល ១៥ នាទី។ បន្ទាប់​មក​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ធម្មតា​ចេញ។

ដំឡូង និងខ្ទឹម​បារាំង៖
អ្នក​ត្រូវ​លាយ​ទឹក​ដំឡូង ១មើម ជាមួយ​ខ្ទឹម​បារាំង​មួយ​ចំហៀង ហើយ​អនុវត្ត​ត្រង់​តំបន់​ដែល​មាន​បញ្ហា។ ទុកវាចោល​ឱ្យបាន ១០នាទី ទើ​ប​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា។

ដំឡូង និងការ៉ុត៖ លាយ​ដំឡូង​ ១មើម និង​ការ៉ុត ១មើម បញ្ចូល​គ្នា​ឱ្យម៉ត់។ រួច​អនុវត្ត​ត្រង់​តំបន់​ដែល​រង់​ផល​ប៉ះពាល់ ហើយ​ទុក​ចោល​ឱ្យបាន ២៥ នាទី ទើប​លាង​សម្អាត​ចេញ៕

ក្នុងចំណោម​វិធីទាំង​៣ ខាងលើ​នេះ អ្នក​អាច​ប្រើប្រាស់​វិធីណា​មួយក៏​បាន ហើយ​លទ្ធផល​នឹង​ឃើញ​ខុស​ប្លែក​ភ្លាមៗ បន្ទាប់ពី​ប្រើបាន​ប៉ុន្មាន​នាទី៕

ដោយ​៖​មង្គលការ


EmoticonEmoticon