loading...
តើអ្នកដឹងទេថា មានកត្តាជាច្រើនដែលធ្វើឱ្យផ្ទៃមុខខ្មៅស្រអាប់ រួមបញ្ចូលទាំងការត្រូវនឹងកម្តៅព្រះអាទិត្យច្រើនពេក, ការផ្លាស់ប្តូរអ័រម៉ូន, កត្តាបរិស្ថាន និងទម្លាប់រស់នៅមិនស្អាត។ ប៉ុន្តែ ប្រសិនបើអ្នកចង់ឱ្យស្បែកមុខសស្អាតឆាប់រហ័ស កុំភ្លេចប្រើម៉ាសធម្មជាតិដែលផ្សំឡើងពីស្រូវសាលី រួមជាមួយក្រូចឆ្មា នឹងឃើញលទ្ធផលក្នុងរយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។
loading...
ស្រូវសាលី គឺផលិតផលធម្មជាតិមួយប្រភេទដែលមានឥទ្ធពលបំផុតក្នុងការសម្អាត និងស្រូបយកធាតុកខ្វក់ដែលកកកុញនៅតាមរន្ធញើសបានយ៉ាងល្អ។ ចំណែកឯក្រូចឆ្មាអាចកម្ចាត់ស្នាមខ្មៅៗ, កម្ចាត់ជាតិខ្លាញ់ និងផ្ជិតរន្ធញើសឱ្យរួមតូច។ មិនតែប៉ុណ្ណោះ វាមានផ្ទុកវីតាមីន C ដែលប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយស្នាមជ្រួញ និងពន្លឿនការផលិតជាតិកូឡាជែនមកវិញ។ ដូច្នេះការលាយរបស់ទាំងពីរនេះបញ្ចូលគ្នា គឺជាវិធីដ៏ល្អបំផុតក្នុងការសម្អាតស្បែកតាមបែបធម្មជាតិ និងទទួលបានលទ្ធផលយ៉ាងឆាប់រហ័ស។
គ្រឿងផ្សំ៖
- ក្រូចស្រស់ ១ផ្លែធំ ច្របាច់យកទឹក
- ស្រូវសាលី ដាក់សមល្មម
ការរៀបចំ៖
យកទឹកក្រូចឆ្មា កិនលាយជាមួយនឹងស្រូវសាលីឱ្យទៅជាល្បាយ។ ចាប់ផ្តើមអនុវត្តផ្ទាល់នៅលើផ្ទៃមុខ រួចទុកចោលយ៉ាងហោចណាស់ ២០នាទី។ បន្ទាប់មកលាងជម្រះជាមួយនឹងទឹកឱ្យបានស្អាតជាការស្រេច៕
loading...
ដោយ៖ មង្គលការ
EmoticonEmoticon