តុលាការ​សម្រេច​ឃុំខ្លួន​បុគ្គលិក​អាជ្ញាធរ​អប្សរា​៥​នាក់​ករណី​កាប់​ដើម​គ្រញូង​

loading...

 
សៀមរាប​៖ ទីបំផុត​ទៅ តុលាការ​សាលាដំបូង​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី​១០ វិច្ឆិកា​ម្សិលមិញ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ដែលជា​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ករណី​កាប់រំលំ​ដើម​គ្រញូង​មួយ​ដើម​ក្នុង​ឧទ្យាន​អង្គរ​នោះ​ហើយ​។
លោក ឈរ ថា​ណាត អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ចេ​វ ផល លោក ទូច តេ​ត្រា លោក ឡី ជាតិ និង​លោក ខាន់ ង៉ិ​ក ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​។ មនុស្ស​ទាំង​៥​នាក់​នេះ រង​បទ​ចោទ​ពាក់ព័ន្ធ​ករណី​កាប់​ដើមឈើ​កម្រ យោងតាម​មាត្រា​ទី​៩៨ នៃ​ច្បាប់​ព្រៃឈើ​។
loading...


​ជនសង្ស័យ​ទាំង​៥​នាក់ ដែលជា​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​នឹង​ករណី​កាប់រំលំ​ដើម​គ្រញូង​ចំណាស់​មួយ​ដើម ត្រូវបាន​នាំខ្លួន​ទៅ​សួរចម្លើយ​នៅ​តុលាការ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា​។ យោងតាម​ការ​ចម្លើយសារភាព ពួកគេ​ពិតជា​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ដើម​គ្រញូង​ពិតប្រាកដ​មែន ដោយមាន​លោក ឈរ ថា​ណាត ជា​អ្នកបញ្ជា​ពីលើ​។​

​គួររម្លឹកថា ដើម​គ្រញូង​មួយ​ដើម មានមុខ​កាត់ ៨៥​សង់ទីម៉ែត្រ បណ្តោយ​១៥​ម៉ែត្រ ត្រូវបាន​ក្រុម​បុគ្គលិក​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចូលទៅ​កាប់​កាលពី​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា​កន្លងទៅ ដោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ដើម​គ្រញូង​នោះ​គឺ​ជាទី​សក្ការបូជា​ដ៏​ស័​ក្ត​សិទ្ធ​របស់​អ្នកភូមិ​ផងដែរ ហើយ​ពួកគេ​តែង​រៀបចំ​ពិធី​ផ្សេងៗ​នៅ​ទីនោះ ជាពិសេស​ពេល​មានបុណ្យ​ឡើងអ្នកតា​ម្តងៗ​។

​ករណី​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​ឆ្លើយថា ខ្លួន​គ្រាន់តែ​ចង់​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​បណ្តាល​ឲ្យ​ដួល​រំលំ​បាក់​សង្កត់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​តែប៉ុណ្ណោះ ព្រោះថា​ដើម​គ្រញូង​នោះ ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់មុខ​លួច​កាប់​មុន ជិត​ដួល​ទៅហើយ​។ យ៉ាងណា លោក ឈរ ថា​ណាត បាន​សរសេរ​លិខិត​សុំទោស និង​ព្រម​ទទួល​រាល់​កំហុស​របស់លោក ដោយសារ​លោក​សម្រេចចិត្ត​កាប់​ផ្តួល​ដើម​គ្រញូង ដោយ​មិនបាន​សុំ​គោលការណ៍​ពី​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​៕
loading...

source: ThmeyThmey

Google កែ​ទម្រង់​កម្មវិធី Chrome របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន

loading...

 
ក្រុមហ៊ុន Google កំពុងតែ​ធ្វើ​តេស្ត​កំណែ​ទម្រង់​កម្មវិធី Chrome សម្រាប់​ដាក់​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Android ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ គេ​បាន​ដាក់​កម្មវិធី Chrome របស់​ខ្លួន​នៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់​របស់​ទូរស័ព្ទ។ វា​មើលទៅ​ហាក់បី​ដូចជា​បំលាស់ប្តូរ​ដ៏​សាមញ្ញ​មួយ​របស់ Google។ ប៉ុន្តែ​វា​អាច​ធ្វើឱ្យ​កម្មវិធី​នេះ​មាន​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​សម្រាប់​លោកអ្នក។ នៅពេល​អ្នក​កាន់​ទូរស័ព្ទ​នៅ​ក្នុង​ដៃ​ស្តាំ អ្នក​នឹង​កាន់តែ​ងាយស្រួល​ចុច ដើម្បី​ជ្រើសរើស​យក​កម្មរិធី Chrome ព្រោះ​ការរចនា​ថ្មី​នេះ​បាន​ដាក់​ផ្ទាំង​ឆ្លាស់​នៅ​ក្បែរ​នឹង​មេ​ដៃ​របស់​អ្នក ងាយស្រួលឱ្យអ្នកចុច។
loading...
Google នឹង​អភិវឌ្ឍន៍​កម្មវិធី Explorer ចុងក្រោយ​របស់​ខ្លួន​ថ្មី​មួយ​ដ៏អស្ចារ្យ​សម្រាប់​យុគសម័យ​ថ្មី​នេះ ដើម្បី​ក្លាយជា​ពិភព​រុករក​ដ៏អស្ចារ្យ​គ្មានពីរ​លើ​លោក។ Google សង្ឃឹម​ថា ការផ្លាស់ទី​របស់ Chrome នៅ​ផ្ទៃ​ខាងក្រោម​របស់​អេក្រង់​ទូរស័ព្ទ​អាច​ជួយ​បង្កើន​ភាពងាយស្រួល និង​អាច​ផ្តល់​នូវ​បទពិសោធន៍​ថ្មីៗ​សម្រាប់​អ្នក​និយម​ប្រើប្រាស់ Chrome។ ក្រុមហ៊ុនGoogle ក៏នឹង​សង្ឃឹម​ថា ការប្រើប្រាស់ Chrome នៅក្នុង​ស្មាតហ្វូន​ក៏​នឹង​កាន់តែ​ច្រើន​ឡើងៗ ក្រោយ​កំណែ​តម្រង់​ថ្មី​នេះ​របស់​ខ្លួន៕
loading...
source: mungkulkar

អត្ថប្រយោជន៍​ដ៏លើសលប់​របស់​ស្រាបៀ​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក

loading...


យើង​ទាំងអស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ស្រាបៀ ជា​ភេសជ្ជៈ​ស្រវឹង​ដែល​ជា​ធម្មតា មនុស្ស​ចូលចិត្ត​ទទួលទាន​ពេល​ញ៉ាំ​អាហារ។ ស្រាបៀ​មាន​ផ្ទុកនូវ​សារធាតុ​ប្រូតេអ៊ីន និង​វីតាមីន B ច្រើន​ជាង​ស្រា តែ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មាន​បរិមាណ​ស្មើគ្នា។ អ្នក​ក៏​គួរតែ​ដឹង​ថា ស្រាបៀ ជា​ប្រភព​នៃ​សារធាតុ​ខនិជ ដើរ​តួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​ការរំលាយ​អាហារ។ ប្រសិនបើ​ទទួលទាន​វា​ក្នុង​បរិមាណ​គ្រប់គ្រាន់​ល្មម វា​អាច​ជួយ​បង្កើន​សុខភាព​របស់​អ្នក។
ខាងក្រោម​នេះ​ជា​មូលហេតុ ១០យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​ស្រាបៀ៖
១. ស្រាបៀ​នឹង​ជួយ​រក្សា​សុខភាព​តម្រងនោម​របស់​អ្នក។ តាម​ការស្រាវជ្រាវ​កាលពី​ថ្មីៗ​នេះ​បាន​រកឃើញ​ថា ជា​ការពិត​ណាស់ ស្រាបៀ​មួយ​កំប៉ុងៗ​ដែល​អ្នក​ផឹក អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​បាន ៤០%។
loading...


២. ស្រាបៀ​អាច​ជួយ​កម្ចាត់​ជាតិ​កូឡេស្តេរ៉ុល​អាក្រក់​ក្នុង​ខ្លួន​អ្នក។

៣. ស្រាបៀ​ក៏​អាច​ជួយ​បង្កើន​កម្រិត​វីតាមីន B។ យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា ភេសជ្ជៈ​នេះ​ផ្ទុក​វីតាមីន B1 B2 B6 និងB12។ អ្នក​ផឹក​ស្រាបៀ​ទទួល​បាន​កម្រិត​វីតាមីន B6 ខ្ពស់ជាង​អ្នក​មិន​ផឹក ហើយ​វា​ក៏​ច្រើន​ជាង​អ្នក​ផឹក​ស្រា​ទ្វេ​ដង។

៤. ស្រាបៀ​ជួយ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ។ កម្រិត​ស៊ីលីកូន​ក្នុង​ស្រាបៀ​អាច​ជួយ​បង្កើន​ដង់ស៊ីតេ​របស់​ឆ្អឹង។

៥. ស្រាបៀ​ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​គេង​មិន​លក់​ផង​ដែរ។

៦. ស្រាបៀ​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​របស់​អ្នក។ យោង​តាម​អ្នក​ជំនាញ ស្រាបៀ​អាច​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​បាន​ពី ៤០-៦០% បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិន​ផឹក។

៧. ស្រាបៀ​ក៏​អាច​ជួយ​ការពារ​ពី​ការកក​ឈាម។ អ្នក​ជំនាញ​និយាយ​ថា ធាតុផ្សំ​ក្នុង​ស្រាបៀ​នឹង​ជួយ​រារាំង​ដល់​ការកក​ជា​ដុំ​ឈាម។

៨. អ្នក​ជំនាញ​និយាយ​ថា ស្រាបៀ​នឹង​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក។ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា អ្នកផឹក​ស្រាបៀ​មិន​ងាយ​នឹង​ជួប​បញ្ហា​ជំងឺ​បាត់​ការចងចាំ​ឡើយ។

៩. ភេសជ្ជៈ​នេះ​ក៏​អាច​ជួយ​បំបាត់​ភាពតានតឹង​បាន​ដែរ។ ក្រុម​អ្នក​ជំនាញ​មកពី​សកល​វិទ្យាល័យ ម៉ុងទ្រៀល (Montreal) បាន​រកឃើញ​ថា ផឹក​ស្រាបៀ​អស់ ២កែវ​ក្នុង ១ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ភាពតានតឹង ឬ​អារម្មណ៍​ធុញថប់​នឹង​ការងារ។

១០. ហើយ​អ្វី​ដែល​ពិសេស​នោះ ស្រាបៀ​នឹង​ជួយ​ឱ្យ​ស្បែក​អ្នក​កាន់តែ​មាន​សម្រស់​ក្មេង​ជាង​វ័យ។ អ្នកជំនាញ​ជាច្រើន​និយាយ​ថា វីតាមីន​ក្នុង​ស្រាបៀ​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ឱ្យ​កោសិកា​ស្បែក​ថ្មី​លូតលាស់។ ស្បែក​របស់​អ្នក​នឹង​កាន់តែ​ទន់ ម៉ត់​រលោង៕
loading...

credit: មង្គលការ

គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ចាត់ទុកការដាក់កងកម្លាំងចម្រុះ និងដាក់រនាំងបិទផ្លូវជាតិលេខ២ នៅម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា គឺជាការរំលោភសិទ្ធិដើរហើររបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងទាញឲ្យស្ថានការណ៍ប្រទេសកាន់តែអាក្រក់ខ្លាំង។

loading...

loading...

loading...

credit: RFA Khmer

ពិតដែរឬទេ? ថ្ងៃ 23/09/2016 ព្រះអាទិត្យនឹងរះត្រង់ចំកណ្តាលប្រាសាទអង្គរវត្ត ជាថ្ងែដ៏សែនពិសិដ្ឋរបស់ព្រះបាទសូរ្យវរ្ម័នទី២

loading...
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលលើបណ្តាញសង្គម Facebook ថានៅថ្ងៃទី ២៣ ខែកញ្ញ ឆ្នាំ ២០១៦ នេះគឺជាថ្ងៃដ៏ពិសិដ្ឋមួយរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ដែលទទួលបានពរ និងឬទ្ធិយ៉ាងមហិមាស្តេចគ្រប់គ្រង មហាចក្រភពនគរ។ នៅក្នុងបណ្តាញសង្គមបានសរសេរថា សូមអញ្ជើញលោក លោកស្រី ត្រៀមសំពះព្រះអាទិត្យនៅថ្ងែដ៏សែនពិសិដ្ឋដែលព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់តែងទទួលបានពរ និងឬទ្ធិយ៉ាងមហិមាស្តេចគ្រប់គ្រង មហាចក្រភពនគរ គឺថ្ងៃទី : 23/09/2016 ព្រះអាទិត្យនឹងរះត្រង់ ចំកណ្តាលប្រាសាទអង្គរវត្ត។
 
loading...

 តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះការសរសេរមួយនេះលើបណ្តាញសង្គម Facebook? តាមយោបល់របស់ខ្មែរណូតអាចគិតថា អាចសមហេតុផលម្យ៉ាងដែរ ព្រោះប្រាសាទអង្គរវត្ត និងបណ្តាលប្រាសាទនានាគឺមានអាថ៍កំបាំងមិនតិចទេ ហើយបុព្វបុរសខ្មែរក៏មានមន្តអាគមបារមីស័ក្តសិទ្ធផងដែរ? សង្ឃឹមថាបងប្អូនអាចចែករំលែកទស្សនះផ្សេងៗ ចែកឲ្យមិត្តដទៃបានដឹងផង៕

 
loading...

ដោយ៖  khmernews


អង្គការ Global Witness បដិសេធថា លោក កែម ឡី មិនពាក់ព័ន្ធនឹងរបាយការណ៍ចុងក្រោយរបស់ខ្លួនទេ

loading...

 


អង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា ខ្លួនមិនបានទាក់ទងលោកបណ្ឌិត កែម ឡី សម្រាប់របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់ខ្លួន ដែលមានចំណងជើងថា Hostile Takeover ឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជានោះទេ។
វ៉ាស៊ីនតោន —
អង្គការ​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​លើក​ឡើង​ថា ខ្លួន​មិន​បាន​ទាក់​ទង​លោក​បណ្ឌិត​ កែម ឡី សម្រាប់​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា Hostile Takeover ឬ​បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ។

លោក Patrick Alley​ សហ​ស្ថាបនិក​នៃ​អង្គការ Global Witness បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ថា៖ «ផ្ទុយ​ពី​របាយការណ៍​ព័ត៌មាន​មួយ​ចំនួន គឺ​លោក​ កែម ឡី មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​របស់​អង្គការ ​Global Witness ទេ»។

ប៉ុន្តែ លោក Patrick Alley​ លើក​ឡើង​ថា លោក កែម ឡី ត្រូវ​បាន​ទាក់ទង​ត្រឹមតែ​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​ទៅ​លើ​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការGlobal Witness ហើយ​ លោក កែម ឡី​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA ដោយ​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ​របក​គំហើយ​ពីរបាយ​ការណ៍​នេះ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។
loading...

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុង​ហាង​មួយ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា គឺ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អង្គការ Global Witness បាន​ចេញ​ផ្សាយ​របាយការណ៍ Hostile Takeoverឬ​បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា​នេះ ដែល​បង្ហាញ​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ក្តោប​ក្តាប់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ដ៏​សន្ធឹក​សន្ធាប់​នៅ​ក្នុង​វិស័យ​ឯកជន ដោយ​គ្រប់គ្រង​ក្រុមហ៊ុន​យ៉ាង​ច្រើន។ ​

​លោក Patrick Alley​ នៃ​អង្គការGlobal Witness បាន​ថ្លែង​ថា៖ «មរណភាព​របស់​លោក​ កែម ឡី ​គឺ​ជា​សារ​ដ៏​សោក​សង្រេង​មួយ ដែល​រំលឹក​យើង​អំពី​ភាព​ផុយ​ស្រួយ​នៃ​សេរីភាព​ជាច្រើន​ដែល​យើង​ខំ​តស៊ូ​រក។ លោក​បាន​ធ្វើ​ការ​ងារ​យ៉ាង​ក្លាហាន​ និង​ដោយ​ខ្លាច​នឿយហត់ ដើម្បី​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​សម្ដែង​មតិ​របស់​ពួកគេ ដោយ​សេរី​ និង​ធ្វើឲ្យ​រដ្ឋាភិបាល​របស់​ពួកគេ​ទទួល​ខុសត្រូវ»៕
loading...

credit: voanews

1000 Shareប្រសិនបើកូនខ្មែរចង់អោយឧត្ថម្ភាចក្រនិងកងកម្លាំងអស់ទាំងនេះទៅការពារព្រំដែនជាមួយយួនកុំខ្លាំងបានតែជាមួយខ្មែរពេក😓😓😓😓😓

loading...

loading...

loading...

credit: youtube

ព្រះមហាក្សត្រក្នុងសម័យអង្គរបានបន្សល់ទុកនូវទស្សនវិជ្ជា និងសង្គមវិជ្ជាដឹកនាំនរគខ្មែរ

loading...

loading...
ព្រះមហាក្សត្រក្នុងសម័យអង្គរបានបន្សល់ទុកនូវទស្សនវិជ្ជា និងសង្គមវិជ្ជាដឹកនាំ និងការពារនគរបែបខ្មែរដ៏ពិសេសមួយដល់អ្នកដឹកនាំជំនាន់ក្រោយៗដោយទ្រង់បង្ហាញទស្សនវិជ្ជានោះតាមរបៀបនៃការសង់ប្រាសាទសិលាដ៏រឹងមាំស្ថិតស្ថេរគង់វង្សនៅលើផែនដីដោយការផ្គុំដុំសិលាជាច្រើនម៉ឺនសែនដុំជាមួយគ្នា។ នេះបើតាមលោក សំបូរ ម៉ាណារ៉ា ដែលជាសាស្ដ្រាចារ្យប្រវត្តិសាស្ដ្របង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។  ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្ដិ៍ ជាងមួយម៉ោងអំពីមុខវិជ្ជាប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា បានមើលឃើញពីរបៀបដឹកនាំប្រទេសរបស់មហាក្សត្របុរាណមានលក្ខណវិទ្យាសាស្រ្ដ និងសង្គមសាស្រ្តដែលគួរជាទីចាប់អារម្មណ៍ចំពោះអ្នកសិក្សាប្រវត្តិសាស្ដ្រ និងអ្នកដឹកនាំកម្ពុជាសម័យទំនើប។
loading...

credit: Post Khmer

Cambodia News, បែកធ្លាយតម្រុយថ្មីអំពី ឃាតកម្មលើលោកបណ្ឌិត កែម ឡី,update on 20 2016

loading...

loading...

loading...
credit: youtube

ទិដ្ឋភាព សូត្រមន្តបង្សកូល រាប់បាត្រ ឧទន្ទិសវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិតនៅស្រុកមោងឬស្សី សូមឲ្យបងប្អូនជួបប្រទះតែសំណាងល្អ!

loading...
នៅព្រឹកថ្ងៃ៣១ សីហា ២០១៦ ស្ថិតនៅចំណុចគ្រោះថ្នាក់ចរាចរណ៍មនុស្សស្លាប់៩ នាក់ និងរបួសធ្ងន់៤នាក់រវាងរថយន្តបែនដឹកដីនិងរថយន្តសាំយ៉ុង ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង មានរៀបចំពិធីសាសនា និមន្តព្រះសង្ឃ៣០អង្គ និង សមត្ថកិច្ច មន្រ្តីរាជការ ប្រជាពលរដ្ឋជាង២០០នាក់ សូត្រមន្តបង្សកូល រាប់បាត្រ ឧទន្ទិសវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិត និងសូត្រមន្តដេញឩបទ្រពចង្រៃ ដែលអពមង្គល ចាកឆ្ងាយផុត ។ សុំសេចក្តីសុខចំរើនដល់ជនរួមជាតិដែលធ្វើដំណើរឆ្លងកាត់ជួបតែសុវត្ថិភាពគ្រប់ពេលវាលា។

បញ្ចីរាយនាមជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដ៍រន្ធត់នេះ។ សូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនេះចំពោះក្រុមគ្រួសារអ្នកដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ!

១. ឈ្មោះ រស់ រស្មី ភេទស្រី អាយុ២១ឆ្នាំ រស់នៅសង្កាត់ កា កាប ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
២. ឈ្មោះ អ៊ុន គឹម លាង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅ ភូមិពាញែក ឃុំផ្ទះព្រៃ ក្រុងសំពៅមាស ខេត្តពោធិសាត់ ។
៣. ឈ្មោះ ហ៊ាង សូលីណែត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅ សង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ ។
៤. ឈ្មោះ លេង ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ផ្នែកសុខាភិបាល រស់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ។
៥. ឈ្មោះ ឆោម លឹម ហុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ គ្រូ រស់នៅភូមិតាហែន២ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង
៦. ឈ្មោះ ប៉ោង សុជាតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ អូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៧. ឈ្មោះ យ៉ែម សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិតាឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៨. ឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅ បុរី លឹម ឃាង ហាក់ សង្កាត់កណ្តូក ខណ្ឌពោធិសែនជ័យ។
៩. ឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០. ឈ្មោះ យិន ស៊ីវ ឆេង ភេទ ស្រី អាយុ ២៦ឆ្នាំ រស់នៅ ភូមិ ព្រៃ ល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

អ្នកដែលស្លាប់អ្នកខាងលេីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី២៩ សីហា ម្សិលមិញ នៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ។មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តម៉ាកនីសាន់ កង់៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង (ស្លាប់) បានបើកជែងរថយន្តមួយគ្រឿងក្នុងស្ថានភាព គ្រោះថ្នាក់ហើយក៏ជ្រុលទៅបុកនឹងរថយន្តទេសចរណ៍ដឹកអ្នកដំណើរ១៥កៅអី របស់ក្រុមហ៊ុនមេគង្គអ៊ិចប្រែស ស្លាកលេខ ភ្នំពេញ 2W-1349 បណ្ដាលឲ្យមនុស្សស្លាប់ រណូករណែកពេញផ្លូវ និងខ្លះទៀតស្លាប់គៀបជាប់នឹងរថយន្ត។ ចំណែកនាក់រងរបួសធ្ងន់ទាំង៤នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕
loading...







loading...
credit: kohsantepheap

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

loading...



រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​បង្ហាញ​សម្រស់​ដើមទ្រូង​នាង​សេង សូ​ណា បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​បង្ហាញ​ភាព​ស្រើបស្រាល និង​សិច​ស៊ី​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ការ​បង្ហាញ​រូបភាព​សិច​ស៊ី​របស់​សេង សូ​ណា នេះ​មិនមែន​ជា​រឿង​មួយ​ថ្មី​ទេ ពោល​គឺ​នាង​ធ្លាប់​ធ្វើ​បែប​នេះ​ម្តង​ជា​ពីរ​រួច​មក​ហើយ បើ​ទោះបីជា​រង​ការ​រិះគន់​ពី​មហាជន​ក៏​ដោយ ។

ក្នុង​វី​ដេ​អូ​ឃ្លី​នោះ​សេង សូ​ណា ស្លៀក​ឈុត​រូ​៉​បរា​ត្រី​ពណ៌​ផ្កាឈូក រំលេច​សុដន់​ជាមួយនឹង​កាយវិការ​ស្រើប​ស្រាយ​ដេក​នៅ​លើ​គ្រែ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បញ្ចេញ​រូបភាព​របស់​សេង សូ​ណា នោះ​មិនសូវ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឡើយ ខណៈ​នាង​ស្ងប់ស្ងាត់​ក្នុង​វិស័យ​សិល្បៈ ។

អ្នក​ទស្សនា​មួយ​ចំនួន​ចំអក​ទៅ​សេង សូ​ណា ថា តើ​ការ​បង្ហោះ​រូបភាព​បែប​នេះ​ទទួល​បាន​អ្វី​មក​វិញ ។ សេង សូ​ណា ឆ្លើយ​យ៉ាង​ខ្លី​ថា «​នាង​មិន​ចង់បាន​អ្វី​ឡើយ​» ។

កាលពី​អំឡុង​ឆ្នាំ​២០១៤ ក្រោយ​ពី​អវត្តមាន​ក្នុង​ពិភព​សិល្បៈ​អស់​ជាង​មួយ​ឆ្នាំ​នោះ តារា​សម្តែង​នាង​សេង សូ​ណា បាន​បង្ហាញ​ភាព​សិច​ស៊ី​ដោយ​មិន​ខ្លាចញញើត​ចំពោះមុខ​ម៉ាស៊ីន​ថត​របស់​អ្នក​សារព័ត៌មាន​ទ្បើ​យ ក្នុង​ពេល​ដែល​នាង​ចូលរួម​សម្តែង​ឱ្យ​ផលិតកម្ម​បុប្ផា ថត​ខារ៉ាអូខេ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

រូបភាព​របស់​នាង​សេង សូ​ណា ត្រូវ​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​ព័ត៌មាន ក្នុងស្រុក​មួយ ហើយ​ត្រូវ​គេ​ចែកចាយ​បន្ត​តាម​ហ្វេ​ស​ប៊ុ​ក ។
តារា​សម្តែង​មាន​ប្រភព​ពី​ខេត្តបាត់ដំបង​សេង សូ​ណា​បញ្ជាក់​ថា នាង​បាត់​មុខ​មួយ​រយៈ​ពី​ពិភព​សិល្បៈ ហេតុនេះ​ពេល​ត្រ​ទ្ប​ប់​មក​វិញ នាង​ត្រូវធ្វើ​អ្វី​ដើម្បី​ជា​ការ​ទាក់ទាញ​ទស្សនិកជន​ជា​ថ្មី​ទ្បើ​ង​វិញ ។ ការ​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ​គឺ​មិន​បារម្ភ​ពី​ការ​រិះគន់​ទ្បើ​យ ។ ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ជា​ថ្មី​របស់​នាង គឺ​ក្នុង​គោលបំណង​បំបាត់​ចោល​រឿងរ៉ាវ​ស្នេហា​ដែល​បាន​ជួប​ប្រទះ ហើយ​ចាប់ផ្តើម លេងខ្លួន​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង​ជា​ថ្មី ។ នាង​បន្ថែម​ថា «​ក្នុង​វ័យ​នា​ពេល​នេះ​ទៅ​ហើយ នាង​ខ្ញុំ​មិន​ខ្លាច​នូវ​ភាព​សិច​ស៊ី​នេះ​ទទួល​រង​នូវ​ការ​រិះគន់​ទេ ខណៈ​ពេល​ដែល​ភាព​សិច​ស៊ី​របស់​នាង​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្រាត​ទាំង​អស់នោះ​ទ្បើ​យ​» ។

នៅ​ពេល​សួរ​ថា កន្លង​មក​តារា​មួយ​ចំនួន​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ស្ទើរតែ​បាត់បង់​អាជីព​សិល្បៈ​ដោយសារ​ភាព​សិច​ស៊ី​នេះ ចំពោះ​នាង​តើ​ភ័យ​ខ្លាច​ទេ ? នាង សេង សូ​ណា ឆ្លើយ​តប​ថា ភាព​សិច​ស៊ី​របស់​នាង គឺ​មិន​បាន​គិតដល់​ចំណុច​មួយ​នេះ​ទ្បើ​យ ព្រោះ​នាង​គិត​ថា អ្វី​ដែល​នាង​ធ្វើ​ក្នុង​ន័យ​សិល្បៈ​ប៉ុណ្ណោះ មិនមែន​ទាក់ទាញ​ក្នុង​ផ្លូវ​សេ្ន​ហា​ឡើយ ៕
loading...




























loading...

credit: everyday.com.kh

វត្តមាន ខេមរៈ សេរីមន្ត ធ្វើឲ្យកក្រើកពេញប្រទេសថៃ​ហើយ!

loading...


កំពូលតារាចម្រៀង លោក ខេមរៈ សេរីមន្ត នឹងចូលរួមប្រគុំតន្រ្តីខ្នាតធំ នៅក្នុងព្រះរាជណាចក្រថៃ នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ ការប្រគុំតន្រ្តីខ្នាតអន្តរជាតិនៅក្នុងព្រះរាជាណាចក្រថៃ និងមានវត្តមានតារាជាច្រើនចូលរួម។

 

លើសពីនេះ ការប្រគុំតន្រ្តីខ្នាតអន្តរជាតិនៅក្នុងព្រះរាជាណាចក្រថៃ ចូលរួមដោយកំពូលតារាចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជាលោក ខេមរៈ សេរីមន្ត និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូបទៀត។
 

 ការប្រគុំតន្រ្តីនេះ នឹងត្រូវបានប្រព្រិត្តិទៅនៅសាលមហោស្រពមហាវិទ្យាល័យ ថាំមសាទរាំងស៊ីត (នៅម្តុំផ្សារ តាឡាកថៃ)ចាប់ពីវេលាម៉ោង ៣រសៀលតទៅ នៅថ្ងៃអាទិត្រទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៦ ខាងមុននេះហើយ៕
loading...







 
loading...

credit:  chnchannel



សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់

loading...
ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​ស្ទាវ​មាន​ប្រុស មាន​ស្រី ជាង​៤០​នាក់ ដែល​វង្វេង​ផ្ទះសម្បែង​ទៅ​សម្ងំ​ឱបរឹត​គ្នា​យ៉ាង​ស្អិតរ​មួ​ត​នៅ​តាម​សួនច្បារ​សាធារណៈ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាប នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់​ប្រមូល​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​កណ្ដាលអធ្រាត្រ ដើម្បី​សួរនាំ និង​ធ្វើការ​អប់រំ ។

លោក ឈឿ​ង គឺ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប បាន​ប្រាប់​ថា ក្រុម​ស្ទាវ​ទាំងនោះ​ត្រូវ​កម្លាំង​របស់​លោក​ដើរ​ប្រមូល​បាន​ពី​តាម​សួនច្បារ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ខណៈ​ដែល​ពួក​គេ​មួយ​ចំនួន​កំពុង​សម្ងំ​ប្រ​ព្រិ​ត្ត​អំពើ​អានា​ចារ​បង្ក​ភាព​អាវ៉ាសែ​យ៉ាង​អាក្រក់​បំផុត​នៅ​តាម​ទី​សាធារណៈ ។ លោក​ថា កម្លាំង​របស់​លោក​បាន​ធ្វើ​ការងារ​នេះ ចាប់តាំងពី​ម៉ោង​១១​យប់​រហូត​ដល់​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ឧសភា ទើប​ប្រមូល​ក្រុម​វង្វេង​ផ្ទះ​នេះ​អស់ពី​តាម​សួន ។

លោក គឹ​ម​សុង បញ្ជាក់​ថា សកម្មភាព​ក្រុម​ក្មេង​ស្ទាវ​ទាំងប្រុស​ទាំងស្រី​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដល់​សន្តិសុខ​សង្គម និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ចាត់វិធានការ​តែ​ម្ដង​ទៅ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ក្រុម​ក្មេង​ទំនើង​វង្វេង​ផ្ទះ​ទាំង​ជាង​៤០​នាក់​នោះ គឺ​មាន​ស្រី​៨​នាក់ និង​បុរស​ភេទ​ទី​៣​មាន​៤​នាក់ ។ លោក​ថា មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ដ​ទឹកនោម​ហើយ​ក្នុង​ចំណោម​នេះ​មាន​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​ផង ប៉ុន្តែ​តាម​គោលការណ៍​របស់​លោកស្នងការ​នគរបាល​ខេត្ត យើង​បាន​អញ្ជើញ​អាណាព្យាបាល​ពួក​គេ​ឲ្យ​មក​កាន់​ស្នងការ​ដើម្បី​ឲ្យ​ពួក​គាត់​បានឃើញ និង​បានដឹង​អំពី​សកម្មភាព​កូន​ៗ​របស់​ពួក​គាត់ ដែល​ដើរ​លេង​កណ្ដាល​យប់​មិន​ព្រម​ចូល​ផ្ទះ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ពន្យល់​ហេតុផល​ដល់​អាណាព្យាបាល និង​បាន​ធ្វើការ​អប់រំ​ដល់ក​ក្រុម​យុវជន​ទាំងនេះ យើង​ក៏​បាន​ស្នើរ​ឲ្យ​អាណាព្យាបាល​ពួក​គេ​ជួយ​ធ្វើការ​អប់រំ​ដល់​កូនចៅ​របស់​ខ្លួន និង​ធ្វើ​កិច្ចសន្យាធានា​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ៕


loading...


 
loading...

credit:  kohsantepheapdaily

ឧទ្ធម្ភាគចក្រអូប័រនិងរថយន្តយោធាបើកឆ្វែលទីស្នាក់ការបក្សប្រឆាំង

loading...

loading...

loading...

credit: RFA Khmer

ធ្លាយវីដេអូ កែវ នីសា ឲ្យគ្រូអាគមថៃសាក់យ័ន្តនៅខ្នង

loading...
ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះអ្នកនាង កែវ នីសា ត្រូវបានគ្រូអាគមសាក់យ័ន្តដ៏ល្បីប្រទេសថៃទម្លាយចេញនូវខ្សែវីដេអូខ្លីគ្រាដែលតារាស្រីរូបនេះចូលទៅសាក់យ័ន្ត។ នាងនឹងកា្លយជាតារាស្រីទីពីរដែលធ្វើការសាក់យ័ន្តមន្តគាថាបែបសម័យបុរាណបន្ទាប់ពីតារាសម្តែងស្រីកញ្ញាពេជ្រ អាវីហ្សា ហើយយ័ន្តនេះក៏ត្រូវបានតារាសម្តែងលំដាប់ហូលីវូដអ្នកស្រីអេនជីលីណាសាក់ផងដែរ។

ថ្មីៗនេះការសាក់រូបលើកដងខ្លួនបានក្លាយជាការពេញនិយមមួយសម្រាប់តារាកម្ពុជា ប៉ុន្តែការសាក់យ័ន្តគាថា បែបអបិយជំនឿមិនមានច្រើនទេ។ កញ្ញា ពេជ្រ អាវីហ្សា ទើបតែសាក់មន្តអាគមលើក្រោយខ្នងនៃស្មាខាងឆ្វេងរបស់ខ្លួន ដែលគេដឹងថាគឺជាទម្រង់សាក់ដែលតារាថៃ និងតារាហូលីវូដធ្លាប់បានធ្វើដោយពួកគេមានជំនឿទៅលើគ្រូអាគមមួយថា នឹងអាចឲ្យការងារសិល្បៈរបស់ពួកគេកាន់តែរីកចម្រើន។ មិនបានប៉ុន្មានផងតារាសម្តែងស្រីល្បីឈ្មោះរឿងទាំងស្នេហានិងការងារសិល្បៈអ្នកនាង កែវ នីសា ត្រូវបានគេហទំព័រហ្វេសប៊ុករបស់គ្រូស្នេហ៍ និងគ្រូសាក់យ័ន្តដ៏ល្បីនៅប្រទេសថៃទម្លាយចេញនូវដេអូខ្លីគ្រាដែលនាងចូលទៅពឹងពាក់ឲ្យគ្រូម្នាក់នោះជួយសាក់ និងសូត្រមន្តគាថាស្តោះផ្លុំ។ ខ្សែវីដេអូខ្លីរយៈពេល២៨វិនាទី បានបង្ហាញពីតារាសម្តែងកែវ នីសា ស្លៀកខោខូវប៊យអាវវាលខ្លៀកពណ៌ខ្មៅអង្គុយបទជើងប្រណំ ហើយមានគ្រូស្នេហ៍ស្លៀកសពាក់សរអង្គុយពីក្រោយប្រើដែកស្រួចចាក់សាក់ពីខាងក្រោយខ្នង។ បើទោះបីជាការសាក់ដោយដែកស្រួចដែលមានទឹកថ្នាំនៅខាងចុងនោះបានធ្វើឲ្យតារាស្រីរូបនេះឈឺចុកចាប់ក្តីក៏តារាស្រីរូបនេះអាចទ្រំទ្របានដែរ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង និងពិធីការិនីទូរទស្សន៍CNC រូបនេះបាននៅឡើយទេ ជុំវិញការសាក់រូបយ័ន្តនៅក្រោយខ្នងស្មាខាងឆ្វេង។ ប៉ុន្តែប្រភពពីអ្នកសិល្បៈបានបញ្ជាក់ថា គ្រូស្នេហ៍ដែលល្បីល្បាញខាងសាក់នេះត្រូវបានគេស្គាល់ថាជាគ្រូស្នេហ៍និងសាក់យ័ន្តដ៏ល្បីនៅទីក្រុងបាងកកប្រទេសថៃ។ មានតារាសម្តែងហូលីវូដ និងតារាសម្តែងថៃស្រីជាច្រើនបានធ្វើការសាក់យ័ន្តគាថាប្រភេទនេះដែលពួកគេមានជំនឿថានឹងនាំឲ្យការងារសិល្បៈពួកគេកាន់តែរីកចម្រើន។ ប៉ុន្តែការសាក់យ័ន្តនេះក៏ត្រូវត្រណមជាច្រើនមុខដូចជាហាមមិនឲ្យទទួលទានស្រា លេងល្បែង សេពគ្រឿងញៀន និយាយកុហក និងយកប្ដីគេជាដើម៕
loading...









 




loading...
credit: http://nkdnews.com

Kategori

Kategori