គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ចាត់ទុកការដាក់កងកម្លាំងចម្រុះ និងដាក់រនាំងបិទផ្លូវជាតិលេខ២ នៅម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា គឺជាការរំលោភសិទ្ធិដើរហើររបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងទាញឲ្យស្ថានការណ៍ប្រទេសកាន់តែអាក្រក់ខ្លាំង។

loading...

loading...

loading...

credit: RFA Khmer

ពិតដែរឬទេ? ថ្ងៃ 23/09/2016 ព្រះអាទិត្យនឹងរះត្រង់ចំកណ្តាលប្រាសាទអង្គរវត្ត ជាថ្ងែដ៏សែនពិសិដ្ឋរបស់ព្រះបាទសូរ្យវរ្ម័នទី២

loading...
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលលើបណ្តាញសង្គម Facebook ថានៅថ្ងៃទី ២៣ ខែកញ្ញ ឆ្នាំ ២០១៦ នេះគឺជាថ្ងៃដ៏ពិសិដ្ឋមួយរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ដែលទទួលបានពរ និងឬទ្ធិយ៉ាងមហិមាស្តេចគ្រប់គ្រង មហាចក្រភពនគរ។ នៅក្នុងបណ្តាញសង្គមបានសរសេរថា សូមអញ្ជើញលោក លោកស្រី ត្រៀមសំពះព្រះអាទិត្យនៅថ្ងែដ៏សែនពិសិដ្ឋដែលព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់តែងទទួលបានពរ និងឬទ្ធិយ៉ាងមហិមាស្តេចគ្រប់គ្រង មហាចក្រភពនគរ គឺថ្ងៃទី : 23/09/2016 ព្រះអាទិត្យនឹងរះត្រង់ ចំកណ្តាលប្រាសាទអង្គរវត្ត។
 
loading...

 តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះការសរសេរមួយនេះលើបណ្តាញសង្គម Facebook? តាមយោបល់របស់ខ្មែរណូតអាចគិតថា អាចសមហេតុផលម្យ៉ាងដែរ ព្រោះប្រាសាទអង្គរវត្ត និងបណ្តាលប្រាសាទនានាគឺមានអាថ៍កំបាំងមិនតិចទេ ហើយបុព្វបុរសខ្មែរក៏មានមន្តអាគមបារមីស័ក្តសិទ្ធផងដែរ? សង្ឃឹមថាបងប្អូនអាចចែករំលែកទស្សនះផ្សេងៗ ចែកឲ្យមិត្តដទៃបានដឹងផង៕

 
loading...

ដោយ៖  khmernews


អង្គការ Global Witness បដិសេធថា លោក កែម ឡី មិនពាក់ព័ន្ធនឹងរបាយការណ៍ចុងក្រោយរបស់ខ្លួនទេ

loading...

 


អង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា ខ្លួនមិនបានទាក់ទងលោកបណ្ឌិត កែម ឡី សម្រាប់របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់ខ្លួន ដែលមានចំណងជើងថា Hostile Takeover ឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជានោះទេ។
វ៉ាស៊ីនតោន —
អង្គការ​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​លើក​ឡើង​ថា ខ្លួន​មិន​បាន​ទាក់​ទង​លោក​បណ្ឌិត​ កែម ឡី សម្រាប់​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា Hostile Takeover ឬ​បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ។

លោក Patrick Alley​ សហ​ស្ថាបនិក​នៃ​អង្គការ Global Witness បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ថា៖ «ផ្ទុយ​ពី​របាយការណ៍​ព័ត៌មាន​មួយ​ចំនួន គឺ​លោក​ កែម ឡី មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​របស់​អង្គការ ​Global Witness ទេ»។

ប៉ុន្តែ លោក Patrick Alley​ លើក​ឡើង​ថា លោក កែម ឡី ត្រូវ​បាន​ទាក់ទង​ត្រឹមតែ​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​ទៅ​លើ​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការGlobal Witness ហើយ​ លោក កែម ឡី​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA ដោយ​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ​របក​គំហើយ​ពីរបាយ​ការណ៍​នេះ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។
loading...

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុង​ហាង​មួយ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា គឺ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អង្គការ Global Witness បាន​ចេញ​ផ្សាយ​របាយការណ៍ Hostile Takeoverឬ​បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា​នេះ ដែល​បង្ហាញ​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ក្តោប​ក្តាប់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ដ៏​សន្ធឹក​សន្ធាប់​នៅ​ក្នុង​វិស័យ​ឯកជន ដោយ​គ្រប់គ្រង​ក្រុមហ៊ុន​យ៉ាង​ច្រើន។ ​

​លោក Patrick Alley​ នៃ​អង្គការGlobal Witness បាន​ថ្លែង​ថា៖ «មរណភាព​របស់​លោក​ កែម ឡី ​គឺ​ជា​សារ​ដ៏​សោក​សង្រេង​មួយ ដែល​រំលឹក​យើង​អំពី​ភាព​ផុយ​ស្រួយ​នៃ​សេរីភាព​ជាច្រើន​ដែល​យើង​ខំ​តស៊ូ​រក។ លោក​បាន​ធ្វើ​ការ​ងារ​យ៉ាង​ក្លាហាន​ និង​ដោយ​ខ្លាច​នឿយហត់ ដើម្បី​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​សម្ដែង​មតិ​របស់​ពួកគេ ដោយ​សេរី​ និង​ធ្វើឲ្យ​រដ្ឋាភិបាល​របស់​ពួកគេ​ទទួល​ខុសត្រូវ»៕
loading...

credit: voanews

1000 Shareប្រសិនបើកូនខ្មែរចង់អោយឧត្ថម្ភាចក្រនិងកងកម្លាំងអស់ទាំងនេះទៅការពារព្រំដែនជាមួយយួនកុំខ្លាំងបានតែជាមួយខ្មែរពេក😓😓😓😓😓

loading...

loading...

loading...

credit: youtube

ព្រះមហាក្សត្រក្នុងសម័យអង្គរបានបន្សល់ទុកនូវទស្សនវិជ្ជា និងសង្គមវិជ្ជាដឹកនាំនរគខ្មែរ

loading...

loading...
ព្រះមហាក្សត្រក្នុងសម័យអង្គរបានបន្សល់ទុកនូវទស្សនវិជ្ជា និងសង្គមវិជ្ជាដឹកនាំ និងការពារនគរបែបខ្មែរដ៏ពិសេសមួយដល់អ្នកដឹកនាំជំនាន់ក្រោយៗដោយទ្រង់បង្ហាញទស្សនវិជ្ជានោះតាមរបៀបនៃការសង់ប្រាសាទសិលាដ៏រឹងមាំស្ថិតស្ថេរគង់វង្សនៅលើផែនដីដោយការផ្គុំដុំសិលាជាច្រើនម៉ឺនសែនដុំជាមួយគ្នា។ នេះបើតាមលោក សំបូរ ម៉ាណារ៉ា ដែលជាសាស្ដ្រាចារ្យប្រវត្តិសាស្ដ្របង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។  ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្ដិ៍ ជាងមួយម៉ោងអំពីមុខវិជ្ជាប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា បានមើលឃើញពីរបៀបដឹកនាំប្រទេសរបស់មហាក្សត្របុរាណមានលក្ខណវិទ្យាសាស្រ្ដ និងសង្គមសាស្រ្តដែលគួរជាទីចាប់អារម្មណ៍ចំពោះអ្នកសិក្សាប្រវត្តិសាស្ដ្រ និងអ្នកដឹកនាំកម្ពុជាសម័យទំនើប។
loading...

credit: Post Khmer

Cambodia News, បែកធ្លាយតម្រុយថ្មីអំពី ឃាតកម្មលើលោកបណ្ឌិត កែម ឡី,update on 20 2016

loading...

loading...

loading...
credit: youtube

ទិដ្ឋភាព សូត្រមន្តបង្សកូល រាប់បាត្រ ឧទន្ទិសវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិតនៅស្រុកមោងឬស្សី សូមឲ្យបងប្អូនជួបប្រទះតែសំណាងល្អ!

loading...
នៅព្រឹកថ្ងៃ៣១ សីហា ២០១៦ ស្ថិតនៅចំណុចគ្រោះថ្នាក់ចរាចរណ៍មនុស្សស្លាប់៩ នាក់ និងរបួសធ្ងន់៤នាក់រវាងរថយន្តបែនដឹកដីនិងរថយន្តសាំយ៉ុង ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង មានរៀបចំពិធីសាសនា និមន្តព្រះសង្ឃ៣០អង្គ និង សមត្ថកិច្ច មន្រ្តីរាជការ ប្រជាពលរដ្ឋជាង២០០នាក់ សូត្រមន្តបង្សកូល រាប់បាត្រ ឧទន្ទិសវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិត និងសូត្រមន្តដេញឩបទ្រពចង្រៃ ដែលអពមង្គល ចាកឆ្ងាយផុត ។ សុំសេចក្តីសុខចំរើនដល់ជនរួមជាតិដែលធ្វើដំណើរឆ្លងកាត់ជួបតែសុវត្ថិភាពគ្រប់ពេលវាលា។

បញ្ចីរាយនាមជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដ៍រន្ធត់នេះ។ សូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនេះចំពោះក្រុមគ្រួសារអ្នកដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ!

១. ឈ្មោះ រស់ រស្មី ភេទស្រី អាយុ២១ឆ្នាំ រស់នៅសង្កាត់ កា កាប ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
២. ឈ្មោះ អ៊ុន គឹម លាង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅ ភូមិពាញែក ឃុំផ្ទះព្រៃ ក្រុងសំពៅមាស ខេត្តពោធិសាត់ ។
៣. ឈ្មោះ ហ៊ាង សូលីណែត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅ សង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ ។
៤. ឈ្មោះ លេង ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ផ្នែកសុខាភិបាល រស់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ។
៥. ឈ្មោះ ឆោម លឹម ហុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ គ្រូ រស់នៅភូមិតាហែន២ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង
៦. ឈ្មោះ ប៉ោង សុជាតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ អូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៧. ឈ្មោះ យ៉ែម សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិតាឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៨. ឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅ បុរី លឹម ឃាង ហាក់ សង្កាត់កណ្តូក ខណ្ឌពោធិសែនជ័យ។
៩. ឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០. ឈ្មោះ យិន ស៊ីវ ឆេង ភេទ ស្រី អាយុ ២៦ឆ្នាំ រស់នៅ ភូមិ ព្រៃ ល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

អ្នកដែលស្លាប់អ្នកខាងលេីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី២៩ សីហា ម្សិលមិញ នៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ។មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តម៉ាកនីសាន់ កង់៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង (ស្លាប់) បានបើកជែងរថយន្តមួយគ្រឿងក្នុងស្ថានភាព គ្រោះថ្នាក់ហើយក៏ជ្រុលទៅបុកនឹងរថយន្តទេសចរណ៍ដឹកអ្នកដំណើរ១៥កៅអី របស់ក្រុមហ៊ុនមេគង្គអ៊ិចប្រែស ស្លាកលេខ ភ្នំពេញ 2W-1349 បណ្ដាលឲ្យមនុស្សស្លាប់ រណូករណែកពេញផ្លូវ និងខ្លះទៀតស្លាប់គៀបជាប់នឹងរថយន្ត។ ចំណែកនាក់រងរបួសធ្ងន់ទាំង៤នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕
loading...







loading...
credit: kohsantepheap

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

loading...



រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​បង្ហាញ​សម្រស់​ដើមទ្រូង​នាង​សេង សូ​ណា បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​បង្ហាញ​ភាព​ស្រើបស្រាល និង​សិច​ស៊ី​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ការ​បង្ហាញ​រូបភាព​សិច​ស៊ី​របស់​សេង សូ​ណា នេះ​មិនមែន​ជា​រឿង​មួយ​ថ្មី​ទេ ពោល​គឺ​នាង​ធ្លាប់​ធ្វើ​បែប​នេះ​ម្តង​ជា​ពីរ​រួច​មក​ហើយ បើ​ទោះបីជា​រង​ការ​រិះគន់​ពី​មហាជន​ក៏​ដោយ ។

ក្នុង​វី​ដេ​អូ​ឃ្លី​នោះ​សេង សូ​ណា ស្លៀក​ឈុត​រូ​៉​បរា​ត្រី​ពណ៌​ផ្កាឈូក រំលេច​សុដន់​ជាមួយនឹង​កាយវិការ​ស្រើប​ស្រាយ​ដេក​នៅ​លើ​គ្រែ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បញ្ចេញ​រូបភាព​របស់​សេង សូ​ណា នោះ​មិនសូវ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឡើយ ខណៈ​នាង​ស្ងប់ស្ងាត់​ក្នុង​វិស័យ​សិល្បៈ ។

អ្នក​ទស្សនា​មួយ​ចំនួន​ចំអក​ទៅ​សេង សូ​ណា ថា តើ​ការ​បង្ហោះ​រូបភាព​បែប​នេះ​ទទួល​បាន​អ្វី​មក​វិញ ។ សេង សូ​ណា ឆ្លើយ​យ៉ាង​ខ្លី​ថា «​នាង​មិន​ចង់បាន​អ្វី​ឡើយ​» ។

កាលពី​អំឡុង​ឆ្នាំ​២០១៤ ក្រោយ​ពី​អវត្តមាន​ក្នុង​ពិភព​សិល្បៈ​អស់​ជាង​មួយ​ឆ្នាំ​នោះ តារា​សម្តែង​នាង​សេង សូ​ណា បាន​បង្ហាញ​ភាព​សិច​ស៊ី​ដោយ​មិន​ខ្លាចញញើត​ចំពោះមុខ​ម៉ាស៊ីន​ថត​របស់​អ្នក​សារព័ត៌មាន​ទ្បើ​យ ក្នុង​ពេល​ដែល​នាង​ចូលរួម​សម្តែង​ឱ្យ​ផលិតកម្ម​បុប្ផា ថត​ខារ៉ាអូខេ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

រូបភាព​របស់​នាង​សេង សូ​ណា ត្រូវ​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​ព័ត៌មាន ក្នុងស្រុក​មួយ ហើយ​ត្រូវ​គេ​ចែកចាយ​បន្ត​តាម​ហ្វេ​ស​ប៊ុ​ក ។
តារា​សម្តែង​មាន​ប្រភព​ពី​ខេត្តបាត់ដំបង​សេង សូ​ណា​បញ្ជាក់​ថា នាង​បាត់​មុខ​មួយ​រយៈ​ពី​ពិភព​សិល្បៈ ហេតុនេះ​ពេល​ត្រ​ទ្ប​ប់​មក​វិញ នាង​ត្រូវធ្វើ​អ្វី​ដើម្បី​ជា​ការ​ទាក់ទាញ​ទស្សនិកជន​ជា​ថ្មី​ទ្បើ​ង​វិញ ។ ការ​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ​គឺ​មិន​បារម្ភ​ពី​ការ​រិះគន់​ទ្បើ​យ ។ ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ជា​ថ្មី​របស់​នាង គឺ​ក្នុង​គោលបំណង​បំបាត់​ចោល​រឿងរ៉ាវ​ស្នេហា​ដែល​បាន​ជួប​ប្រទះ ហើយ​ចាប់ផ្តើម លេងខ្លួន​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង​ជា​ថ្មី ។ នាង​បន្ថែម​ថា «​ក្នុង​វ័យ​នា​ពេល​នេះ​ទៅ​ហើយ នាង​ខ្ញុំ​មិន​ខ្លាច​នូវ​ភាព​សិច​ស៊ី​នេះ​ទទួល​រង​នូវ​ការ​រិះគន់​ទេ ខណៈ​ពេល​ដែល​ភាព​សិច​ស៊ី​របស់​នាង​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្រាត​ទាំង​អស់នោះ​ទ្បើ​យ​» ។

នៅ​ពេល​សួរ​ថា កន្លង​មក​តារា​មួយ​ចំនួន​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ស្ទើរតែ​បាត់បង់​អាជីព​សិល្បៈ​ដោយសារ​ភាព​សិច​ស៊ី​នេះ ចំពោះ​នាង​តើ​ភ័យ​ខ្លាច​ទេ ? នាង សេង សូ​ណា ឆ្លើយ​តប​ថា ភាព​សិច​ស៊ី​របស់​នាង គឺ​មិន​បាន​គិតដល់​ចំណុច​មួយ​នេះ​ទ្បើ​យ ព្រោះ​នាង​គិត​ថា អ្វី​ដែល​នាង​ធ្វើ​ក្នុង​ន័យ​សិល្បៈ​ប៉ុណ្ណោះ មិនមែន​ទាក់ទាញ​ក្នុង​ផ្លូវ​សេ្ន​ហា​ឡើយ ៕
loading...




























loading...

credit: everyday.com.kh

វត្តមាន ខេមរៈ សេរីមន្ត ធ្វើឲ្យកក្រើកពេញប្រទេសថៃ​ហើយ!

loading...


កំពូលតារាចម្រៀង លោក ខេមរៈ សេរីមន្ត នឹងចូលរួមប្រគុំតន្រ្តីខ្នាតធំ នៅក្នុងព្រះរាជណាចក្រថៃ នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ ការប្រគុំតន្រ្តីខ្នាតអន្តរជាតិនៅក្នុងព្រះរាជាណាចក្រថៃ និងមានវត្តមានតារាជាច្រើនចូលរួម។

 

លើសពីនេះ ការប្រគុំតន្រ្តីខ្នាតអន្តរជាតិនៅក្នុងព្រះរាជាណាចក្រថៃ ចូលរួមដោយកំពូលតារាចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជាលោក ខេមរៈ សេរីមន្ត និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូបទៀត។
 

 ការប្រគុំតន្រ្តីនេះ នឹងត្រូវបានប្រព្រិត្តិទៅនៅសាលមហោស្រពមហាវិទ្យាល័យ ថាំមសាទរាំងស៊ីត (នៅម្តុំផ្សារ តាឡាកថៃ)ចាប់ពីវេលាម៉ោង ៣រសៀលតទៅ នៅថ្ងៃអាទិត្រទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៦ ខាងមុននេះហើយ៕
loading...







 
loading...

credit:  chnchannel



សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់

loading...
ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​ស្ទាវ​មាន​ប្រុស មាន​ស្រី ជាង​៤០​នាក់ ដែល​វង្វេង​ផ្ទះសម្បែង​ទៅ​សម្ងំ​ឱបរឹត​គ្នា​យ៉ាង​ស្អិតរ​មួ​ត​នៅ​តាម​សួនច្បារ​សាធារណៈ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាប នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចាប់​ប្រមូល​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​កណ្ដាលអធ្រាត្រ ដើម្បី​សួរនាំ និង​ធ្វើការ​អប់រំ ។

លោក ឈឿ​ង គឺ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប បាន​ប្រាប់​ថា ក្រុម​ស្ទាវ​ទាំងនោះ​ត្រូវ​កម្លាំង​របស់​លោក​ដើរ​ប្រមូល​បាន​ពី​តាម​សួនច្បារ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ខណៈ​ដែល​ពួក​គេ​មួយ​ចំនួន​កំពុង​សម្ងំ​ប្រ​ព្រិ​ត្ត​អំពើ​អានា​ចារ​បង្ក​ភាព​អាវ៉ាសែ​យ៉ាង​អាក្រក់​បំផុត​នៅ​តាម​ទី​សាធារណៈ ។ លោក​ថា កម្លាំង​របស់​លោក​បាន​ធ្វើ​ការងារ​នេះ ចាប់តាំងពី​ម៉ោង​១១​យប់​រហូត​ដល់​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ឧសភា ទើប​ប្រមូល​ក្រុម​វង្វេង​ផ្ទះ​នេះ​អស់ពី​តាម​សួន ។

លោក គឹ​ម​សុង បញ្ជាក់​ថា សកម្មភាព​ក្រុម​ក្មេង​ស្ទាវ​ទាំងប្រុស​ទាំងស្រី​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដល់​សន្តិសុខ​សង្គម និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ចាត់វិធានការ​តែ​ម្ដង​ទៅ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ក្រុម​ក្មេង​ទំនើង​វង្វេង​ផ្ទះ​ទាំង​ជាង​៤០​នាក់​នោះ គឺ​មាន​ស្រី​៨​នាក់ និង​បុរស​ភេទ​ទី​៣​មាន​៤​នាក់ ។ លោក​ថា មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ដ​ទឹកនោម​ហើយ​ក្នុង​ចំណោម​នេះ​មាន​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​ផង ប៉ុន្តែ​តាម​គោលការណ៍​របស់​លោកស្នងការ​នគរបាល​ខេត្ត យើង​បាន​អញ្ជើញ​អាណាព្យាបាល​ពួក​គេ​ឲ្យ​មក​កាន់​ស្នងការ​ដើម្បី​ឲ្យ​ពួក​គាត់​បានឃើញ និង​បានដឹង​អំពី​សកម្មភាព​កូន​ៗ​របស់​ពួក​គាត់ ដែល​ដើរ​លេង​កណ្ដាល​យប់​មិន​ព្រម​ចូល​ផ្ទះ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ពន្យល់​ហេតុផល​ដល់​អាណាព្យាបាល និង​បាន​ធ្វើការ​អប់រំ​ដល់ក​ក្រុម​យុវជន​ទាំងនេះ យើង​ក៏​បាន​ស្នើរ​ឲ្យ​អាណាព្យាបាល​ពួក​គេ​ជួយ​ធ្វើការ​អប់រំ​ដល់​កូនចៅ​របស់​ខ្លួន និង​ធ្វើ​កិច្ចសន្យាធានា​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ៕


loading...


 
loading...

credit:  kohsantepheapdaily

Kategori

Kategori