loading...
រមៀតមិនត្រឹមតែជាធាតុផ្សំក្នុងអាហារដ៏មានឱជារសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឱសថផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។
រមៀតមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ការរលាក និងភាពចាស់ ហើយសមាសធាតុសកម្មក្នុងរមៀតជួយកម្ចាត់ជាតិពុល ការពារពីការកើតជំងឺមហារីក។
រមៀតក៏សម្បូរទៅដោយជាតិសរសៃ កាល់ស្យូម និងវីតាមីន។
ខាងក្រោមនេះជាអត្ថប្រយោជន៍នៃរមៀតចំពោះសុខភាព៖
- ជួយព្យាបាលដំបៅ របួស
- ការពារពីជំងឺមហារីក
- ជួយសម្រួលអារម្មណ៍របស់អ្នក
- ពង្រឹងប្រព័ន្ធរំលាយអាហារ
- ការពារពីជំងឺបាត់បង់ការចងចាំ
- ជួយរក្សាសុខភាពបេះដូង
- ការពារអ្នកពីជំងឺសន្លាក់ឆ្អឹង
- ជួយរឹតបន្តឹងស្បែកឱ្យតឹងណែនល្អ
- ជាឱសថធម្មជាតិបំបាត់ការឈឺចាប់
- ជួយកម្ចាត់ជាតិពុលចេញពីក្នុងថ្លើម
- ជំនួយដល់ស្បែក ធ្វើឱ្យស្បែកកាន់តែស្អាត និងមានសុខភាពល្អ
- ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
loading...
ខាងក្រោមនេះជារូបមន្តធ្វើឱសថរមៀត៖
- លាយម្សៅរមៀតបន្តិច ម្សៅស្រូវសាឡីបន្តិចជាមួយទឹកក្រូចឆ្មា និងទឹកប៉េងប៉ោះ។
- អ្នកអាចលាបវាលើតំបន់ស្នាមរង្វង់ខ្មៅជុំវិញភ្នែក និងរង់ចាំរយៈពេល ១០នាទី។
- អ្នកក៏អាចប្រើទឹកម្នាស់លាយជាមួយម្សៅរមៀត លាបលើស្នាមរង្វង់ខ្មៅជុំវិញភ្នែករយៈពេល ១០នាទី នោះអ្នកនឹងសង្កេតឃើញពីភាពខុសប្លែកយ៉ាងឆាប់រហ័ស។
រូបមន្តធ្វើទឹកដោះគោមាស
នេះជារូបមន្តបុរាណដ៏ល្បីឈ្មោះ និងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយ។ វាអាចជួយព្យាបាលជំងឺបានច្រើនមុខ៖
- ឆ្លងមេរោគក្នុងតម្រងនោម
- រាករូស
- ឆ្លងមេរោគក្នុងប្លោកនោម
- ជំងឺរលាកទងសួត
- ផ្តាសាយ
- សន្លាក់ដៃជើង
- ឈឺចាប់សាច់ដុំ
- ស្បែកជ្រីវជ្រួញ
- ឈឺក្បាល
- គ្រុនក្តៅ
- ឆ្លងមេរោគប៉ារ៉ាស៊ីត
ធាតុផ្សំមាន៖
- ទឹកឃ្មុំសុទ្ធ ១ស្លាបព្រាកាហ្វេ
- ម្សៅឧបឈើយ ១/២ស្លាបព្រាកាហ្វេ
- ទឹកដោះគោ ១ពែង
- ម្សៅរមៀត ១/២ស្លាបព្រាកាហ្វេ
- ប្រេងដូង ១/២ស្លាបព្រាកាហ្វេ
- ម្រេចខ្មៅស្រស់ ១/៤ស្លាបព្រាកាហ្វេ
ការណែនាំ
- អ្នកគួរដុតកម្តៅទឹកដោះគោជាមុនសិន រួចបន្ថែមម្សៅឧបឈើយចូល
- ដាក់ទឹកឃ្មុំ ម្រេច ម្សៅរមៀត និងប្រេងដូងចូល ហើយកូរចូលគ្នាឱ្យសព្វល្អរហូតដល់ក្តៅល្មម
- បន្ទាប់មកទៀតអ្នកត្រូវចម្រាញ់យកទឹកវាមកផឹក៕
loading...
credit: mungkulkar