

កម្លែងខ្លីៗ រឿង Selfie ផ្តាច់ព្រលឹងមើលហើយធានាថាសើចចុកពោះ
loading...
loading...
loading...
នាងខ្ញុងខ្វល់តែរឿងតម្លៃខ្លួនត្រូវថ្លៃធ្វើអីក៏ធ្វើ
loading...

រាជធានីភ្នំពេញ ៖ តារាកំប្លែងនាងខ្ញុងខ្វល់តែរឿងតម្លៃខ្លួនប៉ុណ្ណោះ គឺមិនខ្វល់រឿងផលិតករឱ្យសម្ដែងតួអ្វីទេ ។ នេះជាជំហរមួយខុសប្លែកពីតារាភាគច្រើនដែលទាល់តែឱ្យសម្ដែងតួសំខាន់ទើបព្រម ។
នាងខ្ញុងនិយាយថា នាងតែងតែឮថា តារាមួយចំនួនប្រកាន់ខ្លួនអត់ថតទេ បើផលិតករមិនឱ្យតួឯក ឬមិនឱ្យសម្ដែងជាតួសំខាន់ ។ បើ ម្នាក់ៗគិតតែចង់សម្ដែងតួឯក នោះការរួមសម្ដែងជាតួបន្ទាប់បន្សំនឹងក្លាយជាភាពស្មុគស្មាញ ។ តារាមួយចំនួនតែងមានទស្សនៈថាធ្លាប់សម្ដែងតួធំ បើទម្លាក់ខ្លួនទៅសម្ដែងតួតូចនឹងធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងខូចក្រេឌីត ប៉ុន្តែសម្រាប់នាងយល់ខុសពីនោះ គឺថាបើគេឱ្យសម្ដែងច្រើនរឿងនឹងកាន់តែល្បីទៅវិញទេ ។
ខ្ញុងនិយាយថា «អត់ប្រកាន់នោះឡើយ សំខាន់ឱ្យតែមានអ្នកជួល គឺឱ្យសម្ដែងតួអីក៏នាងទទួលយក ។ តារាសម្ដែងគ្រប់រូបគួរយល់ពីស្ថានភាពនេះពេលខ្លះការសម្ដែងជាតួកំប៉ិកកំប្ល៉ុក អាចនឹងទទួលបានការចាប់អារម្មណ៍ច្រើនជាងការសម្ដែងជាតួឯកផង គឺប្រៀបដូចជានាងខ្ញុំបានទទួលសម្ដែងជាតួខ្មោចមួយ ប្លង់ៗក្នុងរឿងមួយចំនួននោះអុីចឹង ។
ក្នុងរឿង «ខ្មោចម៉ាំមី» នាងខ្ញុំគ្រាន់តែជាតួអង្គមួយក្នុងចំណោមតួក្នុងរឿងប៉ុណ្ណោះ ប៉ុន្តែបើជាតួឯក គឺមិនមាននោះទេ ហើយខ្ញុំរមែងពេញចិត្តចំពោះឈុតដែលផលិតករឱ្យសម្ដែងជានិច្ច ដោយអត់សំខាន់ថាឈុតនោះសម្ដែងហើយអាចស៊យ ឬសម្ដែងហើយមិនល្អសម្រាប់ខ្លួនឯងនោះទេ ។
ក្នុងនាមជាអ្នកបម្រើសិល្បៈ នាងខ្ញុំអត់ប្រកាន់ តួឬប្រកាន់ថាទាល់តែផលិតកម្មធំទើបលេងនោះទេ សំខាន់ឱ្យតែត្រូវថ្លៃគ្នា គឺសម្ដែងបែបណាក៏ខ្ញុំពេញចិត្ត ។ សម្រាប់គេប្រកាន់ តែសម្រាប់ខ្ញុំថាឱ្យតែគេហៅ គឺតួអីក៏លេងទោះផលិតកម្មថ្មីលេងហើយមិនល្បីក៏លេងដែរ សំខាន់តម្លៃមួយប្លង់ក៏លេង ២ប្លង់ក៏លេងថាឱ្យតែជួល» ។
នាងខ្ញុងឱ្យដឹងថា តម្លៃសម្ដែងរបស់នាងគិតជាថ្ងៃ ដោយតម្លៃចន្លោះពី៣៥០ដុល្លារទៅ៥០០ដុល្លារ ក្នុងមួយថ្ងៃ អាស្រ័យលើការចរចាគ្នា ។ អីុចឹងហើយទើបនាងយល់ថាឱ្យតែផលិតករហ៊ានជួលក្នុងតម្លៃនេះ គឺនាងទទួលយក។ ទោះជាយ៉ាងណាក្តី កម្រមានផលិតករឱ្យនាងសម្ដែងត្រឹមមួយប្លង់ ឬជាតួកំប៉ិកកំប៉ុកណាស់ ដែលអាចមកពីនាងកំណត់តម្លៃខ្ពស់ ហើយផលិតករមិនចង់ខាតលុយ។
នាងខ្ញុងនិយាយថា «តម្លៃថតខ្ញុំទារតាមជិតតាមឆ្ងាយ តែកន្លងមកបើទោះជាគេចង់បានខ្ញុំសម្ដែងត្រឹមតែមួយប្លង់ ក៏គាត់ត្រូវតែសាច់រឿងឱ្យខ្ញុំសម្ដែងបានច្រើនប្លង់ដែរ ព្រោះបើគាត់យកខ្ញុំមួយប្លង់ក៏ខ្ញុំគិតមួយថ្ងៃដែរហ្នឹង អីុចឹងគាត់ឱ្យសម្ដែងច្រើនប្លង់ដដែល !» ។
នាងខ្ញុងត្រៀមខ្លួនចូលនៅគេហដ្ឋានថ្មីកើតចេញពីកម្លាំងញើសឈាមរបស់ខ្លួនគឺឈប់រស់នៅផ្ទះរបស់បងធម៌ទៀតហើយ ។ បែបនេះហើយទើបនាងខំដើរច្រៀងភ្លេងការរហូតបង្កើតក្រុមការងារទទួលកាត់សក់ផ្ទាល់ខ្លួន ។ ខ្ញុងនិយាយថា នាងបានប្រកាសលេខទូរស័ព្ទតាមហ្វេសប៊ុកសម្រាប់ឱ្យគេជួល ព្រោះរៀនបោះមេម្តងអាចចំណេញច្រើនដើម្បីចិញ្ចឹមកូន ។ បើក្រុមរបស់នាងអ្នកណាមានកម្មវិធីមិនមែនជារបស់នាងចាត់ចែងក៏នាងទទួលដែរ ៕
loading...









loading...
ដោយ៖kohsantepheapdaily.com.kh
តារាចម្រៀង5នាក់ទទួលគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល
loading...
រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះ៥នាក់ទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលបន្ទាប់ពីពួកគេចំណាយកម្លាំងកាយចិត្ត និងពេលវេលាចូលរួមលើកកម្ពស់សកម្មភាពមនុស្សធម៌នៅក្នុងសង្គម ពិសេសជុំវិញការជំរុញនិងផ្សព្វផ្សាយឲ្យមហាជនបានយល់ពីបញ្ហាអំពើពុករលួយ។ កម្មវិធីប្រគល់នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងទិវាបុណ្យជាតិ៧មករា និង«ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ»ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
តារាចម្រៀងដែលទទួលបានមេដាយ និងប័ណ្ណសរសើរទាំង៥នាក់នោះមានអ្នកនាង មាស សុខសោភា;កញ្ញាសុគន្ធ និសា ;កញ្ញាញឹម ចាន់ថន;លោកឆន សុវណ្ណរាជ និងលោកខាត់ ជេម ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកទេសរដ្ឋមន្ត្រីឱម យិនទៀងមានប្រសាសន៍ថា សិល្បករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍកម្លាំងស្មារតី បម្រើអារម្មណ៍មនោសញ្ចេតនាចាប់តាំងពីកម្ពុជាបញ្ចប់សង្គ្រាម ភ្លាមៗមកម្ល៉េះ ។ ការចូលរួមចំណែកពីសិល្បករបង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ និងបំពេមនុស្សឲ្យសុខសាន្តបាន ។ គ្មានសិល្បករគឺគ្មានមនោសញ្ចេតនា គ្មានព្រលឹង ហើយរដ្ឋាភិបាលពិតជាត្រូវការសិល្បករដើម្បីចូលរួមចំណែកជួយដល់សង្គម ។
កញ្ញាញឹម ចាន់ថន ដែលបានស្ម័គ្រចិត្តចូលរួមសកម្មភាពសិល្បៈជាមួយអង្គភាពប្រឆាំងអំពើពុករលួយរយៈពេល៤ឆ្នាំមកហើយនោះទទួលបានគ្រឿងឥស្សរិយយសបន្តបន្ទាប់គ្នា ។ ឆ្នាំនេះនាងទទួលបានគ្រឿងឥស្សរិយយស មុនីសារាភណ្ឌថ្នាក់ធិបឌិន្ទដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងឱកាសនោះ កញ្ញា ញឹម ចាន់ថន រំភើប រីករាយរកអ្វីប្រៀបផ្ទឹមមិនបានចំពោះការបានទទួលគ្រឿងឥស្សរិយយសពីរដ្ឋាភិបាល ។ កន្លងមកកញ្ញាចាន់ថន ធ្លាប់បានចូលរួមសកម្មភាពនានា ពិសេសទាក់ទិននឹងការដឹកនាំរៀបចំឲ្យមានព្រឹត្តិការណ៍ប្រគំតន្ត្រីនានា ។
កញ្ញាញឹម ចាន់ថន និយាយថា«វាគឺជាអ្វីដែលចេញពីទឹកចិត្តចូលរួមដល់កិច្ចការសង្គមដោយមិនគិតពីការនឿយហត់ ហើយនាងខ្ញុំពិតជាចង់ឲ្យសិល្បករល្បីឈ្មោះកាន់តែច្រើនចូលរួមកម្មវិធីនេះដើម្បីប្រយោជន៍ជាតិ» ។
សិល្បករដែលទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាល នាឱកាសនោះត្រូវបានបំពាក់និងប្រគល់ជូនដោយលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៕
loading...







loading...
ដោយ៖ kohsantepheapdaily.com.kh
สมัครสมาชิก:
บทความ (Atom)